HPB Camp – Cambodia | MIOT International
Book Appointment
H symptoms

ព័ត៌មានលម្អិតអំពីការពិគ្រោះជំងឺ

កាលបរិច្ឆេទ៖: 06th to 08th July, 2026.
ទីតាំង៖: មន្ទីរសម្រាកព្យាបាលជំងឺ វឌ្ឍនៈវិជ្ជា ហ្គ្រេនភ្នំពេញ (Vadhanak Vichea Clinic
Grand Phnom Penh)
អាសយដ្ឋាន៖ ផ្ទះលេខ ១៤ (C01-02) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ចំណាំ៖ សូមមេត្តាយកមកជាមួយនូវរាល់ឯកសារប្រវត្តិវេជ្ជសាស្ត្រ ឬសំណុំរឿងជំងឺចាស់ៗ
(ប្រសិនបើមាន)។

កក់ ការណាត់ជួប

ដើម្បីកក់ការណាត់ជួបជាមួយលោកគ្រូពេទ្យឯកទេសរបស់យើង

ចុះឈ្មោះអនឡាញ

ឯកទេសវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ MIOT

  • ប្រព័ន្ធរំលាយអាហារ: ជំងឺទូទៅ និងជំងឺមហារីកនៃបំពង់អាហារ ក្រពះ ពោះវៀនតូច និងពោះវៀនធំ
  • ថ្លើម : ជំងឺក្រិនថ្លើម មហារីកថ្លើម រលាកថ្លើម ខ្លាញ់រុំថ្លើម និងការវះកាត់ប្តូរថ្លើម
  • លំពែង : មហារីកលំពែង និងរលាកលំពែង
  • ថង់ទឹកប្រមាត់: គ្រួសក្នុងថង់ទឹកប្រមាត់ មហារីកថង់ទឹកប្រមាត់ និងជំងឺលឿង (ខាន់លឿង)
  • ផ្លូវទឹកប្រមាត់: មហារីកផ្លូវទឹកប្រមាត់ គ្រួសក្នុងផ្លូវទឹកប្រមាត់ និងផលវិបាកក្រោយការវះកាត់ផ្លូវទឹកប្រមាត់
  • តម្រងនោម: ការវះកាត់ប្តូរតម្រងនោម និងការវះកាត់តភ្ជាប់សរសៃឈាម (AV Fistula / AV Graft) សម្រាប់ការលាងឈាម
  • ជំងឺសរសៃឈាម
MIOT Expertise
symptoms

រោគសញ្ញាគួរកត់សម្គាល់ដូចជា

  • ឈឺពោះ មិនស្រួលក្នុងពោះ ឬមានដុំពកក្នុងពោះ
  • ហើមពោះ ឬតឹងពោះ
  • រមាស់ស្បែក
  • ហើមជើង ឬ ហើមកជើង
  • អស់កម្លាំងរ៉ាំរ៉ៃ
  • មិនឃ្លានអាហារ
  • ចង្អោរ ឬក្អួត
  • ក្អួតមានឈាម
  • ភ្នែកនិងស្បែកឡើងលឿង (ខាន់លឿង)
  • លាមកមានពណ៌ស្លេក / មានឈាម / ឬមានពណ៌ខ្មៅ

ការមកជួបវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះវៀន និងថ្លើម-លំពែង-ប្រមាត់ នៃមន្ទីរពេទ្យ MIOT

Doctor image

Dr. Vimalraj V

MBBS, MS, M.Ch (Surgical Gastro), HPB & Liver Transplant Surgery Fellowship (New Delhi/France/South Korea), Senior Surgeon – Hepatobiliary, Pancreatic Surgery and Solid Organ Transplantation
លោកវេជ្ជបណ្ឌិត Vimalraj V សញ្ញាបត្រ៖ MBBS, MS, M.Ch (ផ្នែកវះកាត់ប្រព័ន្ធរំលាយអាហារ), វិញ្ញាបនបត្របណ្ឌិតជំនាញជាន់ខ្ពស់ផ្នែកវះកាត់ថ្លើម លំពែង ផ្លូវទឹកប្រមាត់ និងការវះកាត់ប្តូរថ្លើម (ពីប្រទេសឥណ្ឌា ម៉ាឡេស៊ី/ញូដេលី បារាំង និងកូរ៉េខាងត្បូង) គ្រូពេទ្យវះកាត់ជាន់ខ្ពស់ – ផ្នែកវះកាត់ថ្លើម ផ្លូវទឹកប្រមាត់ លំពែង និងការវះកាត់ប្តូរសរីរាង្គរឹង លោកវេជ្ជបណ្ឌិត Vimalraj V គឺជាគ្រូពេទ្យវះកាត់ជាន់ខ្ពស់នៅក្នុងផ្នែកវះកាត់ថ្លើម ផ្លូវទឹកប្រមាត់ លំពែង និងការវះកាត់ប្តូរសរីរាង្គរឹង នៃមន្ទីរពេទ្យ MIOT ដែលមានបទពិសោធន៍ឯកទេសខ្ពស់ជាង ២០ ឆ្នាំ។ លោកបានឆ្លងកាត់ការវះកាត់ស្មុគស្មាញលើប្រព័ន្ធរំលាយអាហារ ថ្លើម និងលំពែង ចំនួនជាង ៥,០០០ ករណី ព្រមទាំងការវះកាត់ប្តូរថ្លើមចំនួនជាង ១,០០០ ករណីផងដែរ។ វិសាលភាពជំនាញរបស់លោក រួមមាន ការវះកាត់ដោយប្រើបច្ចេកវិទ្យាចោះបង្ហុះ និងរ៉ូបូត (Minimally Invasive: Robotic and Laparoscopic) សម្រាប់ជំងឺមហារីកថ្លើម និងមហារីកលំពែង ក៏ដូចជាការវះកាត់ប្តូរថ្លើមពីអ្នកបរិច្ចាគរស់។ លោកវេជ្ជបណ្ឌិត Vimalraj ទទួលបានការបណ្តុះបណ្តាលកម្រិតខ្ពស់ផ្នែកវះកាត់ថ្លើម ផ្លូវទឹកប្រមាត់ លំពែង និងការវះកាត់ប្តូរថ្លើម ពីវិទ្យាស្ថានឈានមុខគេនៅក្នុងប្រទេសបារាំង ឥណ្ឌា និងកូរ៉េខាងត្បូង។ លើសពីនេះ លោកក៏បានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវវេជ្ជសាស្ត្រជាច្រើននៅក្នុងទស្សនាវដ្តីល្បីៗ ព្រមទាំងទទួលបានពានរង្វាន់កិត្តិយសជាច្រើនទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

ទីតាំង